Friday, June 8, 2012

រឿងនិទាន


រឿងចៅតប់ប្រមល់
កាលពីព្រេងនាយមានបុរសពីរនាក់បានធ្វើការកុសលជាមូយគ្នា។​​ លុះបុរសទាំងពីររំលាយក្ខន្ធទៅ​បុរសម្នាក់បានកើតជាព្រះឥន្រ្ទបុរសម្នាក់កើតទៅជាបុរសកំសត់មានប្រពន្ធក្រលំបាកណាស់រកស៊ីនេសាទដាក់លបយកត្រីជាអម្រស់អម្រចិញ្ចឹមជីវិត។​ គ្រាមួយ ព្រះឥន្រ្ទ​បាកបើកទិព្វចក្ខុទតមកឃើញបុរសនោះវេនទាលំបាកដូច្នោះ មានេសចក្តីអាសូរករុណាវេលាយប់ព្រះឥន្រ្ទយកមាស ៣ ដុំ ទៅដាក់ក្នុងលបបុរសនោះ។ លុះព្រឹកឡើងបុរសនោះទៅលើកលបមើលឃើញមាស មិនស្គាល់ជាមាស សំគាល់ថា ជាថ្មក៏ចោលទៅក្នុងទឹកហើយដាក់លបទៅក្នុងទឹកវិញ ។ បុរសបានមកមើលលបទៀតគំរប់ ៣ ដង ។ ព្រះឥន្រ្ទយកមាសដាក់ក្នុងលបនោះដូចមុនទៀតបុរសឃើញដូច្នោះនឹកខឹងក៏ចងមាសទាំង ៣ ដុំ នោះពុនយកទោធ្វើជាថ្មជើងក្រានដាំបាយ ។ ប្រពន្ធបុរសមិនស្គាល់មាស ក៏យកដុំមាសនោះទៅធ្វើថ្មជើងក្រានតាមបង្គាប់ប្តី ។ក្រោយនោះមានព្រះរាជាបម្រើមកទារពន្ធព្រះរាជធានី មើលទៅឃើញដុំមាសដែលបុរសនោះធើ្វជាថ្មជើងក្រាន ក៏ឲ្យបុរសនោះយកមាស ៣ ដុំ បង់ពន្ធដែលបុរសនោះជំពាក់រាជការ ។ បុរសនោះនឹកអរណាស់ ដោយខ្លួនទ័លក្រហើយព្រះរាជបំរើយកដុំថ្មជើងក្រានដូច្នោះ ក៏ព្រមតាមបានប្រគល់ថ្មចើងក្រានទាំង ៣ ដុំនោះទៅឲ្យព្រះរាជបំរើភ្លាម ។ លុះព្រះរាជបំរើបានដុំមាសនោះព្រះរាជបំរើទូលតាមដំនើរ ។ ស្តេចទ្រង់ជ្រាប់ថាបានមាសពីបុរសដូច្នោះទ្រង់ឲ្យហៅបុរសនោះៗ ទៅដល់ទ្រង់សាកសួរទៀត ។ បុរសក្រាបទូលថា មាសរបស់ខ្លួន ៣ ដុំបានជូនមកព្រះរាជបំរើហើយ ។ ស្តេចឲ្យទារមាស ២ ដុំពីព្រះរាជបំរើនោះហើយទ្រង់បង្គាប់ឲ្យបុរសនោះរកមាសមកថ្វាយព្រះអង្គថែមទៀត ។ បុរសនោះក្រប់ទូលថាៈ រកមាសទៀតពុំយកបុបានទេ ។ ស្តេចទ្រង់ឲ្យយកបុរសនោះទៅឃុំ ។ ព្រឹកឡើងនាយតំរួតដែលជាអ្នករក្សានេះ ប្រើរធ្វើការដោយជេរស្ដីបុរសនោះ ។ លុះជ្រាប់ដល់ស្តេចៗ ទ្រង់ឲ្យហៅបុរសនោះមកសួរពីហេតុធ្វើរការឲ្យទាស់ចិត្តនាយតម្រួត ។ បុរសនោះក្រាប់ទូលថា៖ទូលព្រះបង្គំមានសេចក្តីតប់ប្រមល់នៅក្នុងខ្លួនខ្លាំងណាស់ ។ ស្តេចក៏មានព្រះបន្ទូលថា៖បើដូច្នោះងត្រូវរកសត្វតប់ប្រមល់នោះមកឲ្យអញ បើរកពុំបានទេអញងឹងឲ្យពិឃាតងក្នុងគ្រានេះ ។ បុរសឭដូច្នោះក៏ភិតភ័យឡិតថា៖ មុខជាស្លាប់ហើយក្នុងគ្រានេះមិនដឺងជាទៅរកសត្វតប់ប្រមល់ណាទេ ។ តែមិនហ៊ានប្រកែកដោយខ្លាចអំណាចស្តេចក៏ក្រាប់បង្គំលាស្តេចដើរចេញទៅដោយបំណងថានឹងដើរឲ្យស្លាប់ក្នុងព្រៃ លុះដើរចូលព្រៃឆ្ងាយទៅព្រះឥន្រ្ទបើកព្រះនេត្រទិព្វមក ឃើញបុរសនោះមានសេចក្តីវេទមាលំបាកដូច្នោះ ក៏និមិត្តជាអាស្រម ១ នៅខាងមុខទី ដែលបុរសនោះដើរទៅហើយព្រះឥន្រ្ទកាលាខ្លួនធ្វើជាព្រះមហាឥសី ។ បុរសនោះមើលទៅឃើញអាស្រមដូច្នោះ ក៏មានចិត្តត្រេកអរដើរចូលទៅថ្វាយបង្គំឥសីក្នុងអាស្រមនោះ ។ ឥសីសួរបុរសនោះថា៖ ចៅមានហេតុអ្វី? ។ បុរសនោះទូលឥសីតាមដំនើរដែលស្តេច ឲ្យរកសត្តតប់ប្រមល់យកទៅថ្វាយនោះ ។ ឥសីថា៖​ ចៅកុំព្រួយរួចឥសីបានយកបំពង់ពក ១ មកសែកមន្តវិជ្ជាសិល្បសាស្រ្តកើតជាខ្លាសឹង្ហដំរីពស់រមាសសុទ្ធតែជាសត្វសាហាវទាំងអស់ហើយឥសីសែកជប់បំង្រួញសត្វទាំងអស់នោះច្រកក្នុងបំពង់ពកហើយប្រគល់ទៅឲ្យបុរសនោះរួចផ្តាំថា៖ ឲ្យយកទៅថ្វាយស្តេច ប៉ុន្តែមុននឹងបើកឆ្នុកនោះឲ្យស្តេចប្រមូលប្រះរាជវង្សានុវង្សមកជួបជុំហើយបិទទ្វារវាំងឲ្យជិតសឹមបើកឆ្នុកមើល ព្រោះសត្វនោះរត់រហ័សណាស់ ។លុះបុរសនោះទទួលបណ្តាំឥសីស្រេចហើយ ក៏នាំយកសត្វនោះទៅថ្វាយស្តេចក្រាបទូលថា៖ ទូលព្រះបង្គំរកសត្វតប់ប្រមល់បានហើយ នៅក្នុងបំពង់ពកនេះ ហើយទូលតាមដំនើរដែលឥសីបានផ្តាំមក ។ ស្តេចឥ្យប្រមូលរាជវង្សានុវង្សជួបជុំហើយទ្រង់ចាត់ការបិតទ្វារកំពែងវាំងស្រេច ទ្រង់ឲ្យអាមាត្របើកឆ្នុកបំពង់ពកនោះ ។ ខ្លាដំរីសឹង្ហរមាសពស់ក៏ចេញពីក្នុងបំពង់មកខាំស្តេចនឹងព្រះរាជវង្សានុវង្សនោះដល់នូវមរណភាពអស់ទៅ ។ ក្រោយនោះពួកអ្នកនគរបានឃើញបុរសនោះមានឬទ្ធានុភាពដូច្នោះ ក៏រៀបអភិសេកបុរសនោះអញ្ចឹញឡើងសោយរាជសម្បត្តិ ជាព្រះមហាក្សត្រក្នុងនគរនោះទៅ ។សត្វទាំងឡាយក៏លាស្តេចបុសរនោះចូលទៅនៅព្រៃផ្តាំថា៖ បើស្តេចមានភ័យ ឬ មានការអ្វីគ្រាន់តែមកដល់នឹងមកជួយយកអាសារជាដរាប​ ។

Friday, June 1, 2012

HOME



នៅក្នុងប្លុកនេះ លោកអ្នក ពិសេស សិស្ស​ និស្សិតអាចទទួលបាននូវបរិយាកាសនិងអារម្មណ៍ថ្មី ប្លែកបែបរំភើបនិងសប្បាយ ជាមួយនឹងការវិវត្តទៅមុខនៃតេចណូឡូជី។តោះ!ឥលូវចាប់ផ្តើមដែលភាសាអង់គ្លេថាLet’s start

ស្វែងរកកំហុសឆ្គងក្នុងប្រយោគខាងក្រោម ហើយសរសេរវាដាក់ក្នុងសៀវភៅរបស់អ្នក៖

1.   In a critical review of an experiment, a researcher should question the validity, the reliable, and the importance of any test result.

2.   Before bridges were built, all transport across major rivers in the United States were by ferryboat.

3.   The masterpiece A Christmas Carol wrote by Charles Dickens in 1843.

អូឃេ!ហើយឬនៅ? តោះ!ចាប់ផ្តើមគិតថា៖

១.តើផ្លូវគមនាគមន៍ខ្មែរនាសម័យបុរាណមានចំនួនប៉ុន្មានខ្សែ ដែលតចេញពីក្រុងអង្គរ?

២.តាមផ្លូវជាតិលេខ៥ តើមានចំងាយប៉ុន្មានគីឡូម៉ែត ពីរាជធានីភ្នំពេញទៅខេត្តប្នតាយមានជ័យ?

៣.សំរាប់គណនាក្រលាផ្ទៃដីរាងចតុកោណកែង តើមានរូបមន្តដូចម្ដេច?

Thursday, May 31, 2012

Earn Online

ចង់រកលុយដាក់ក្នុងហោប៉ៅ អ្នកមែនទេ?
សូមសាកល្បងចុចត្រង់នេះ៖

banner


banner