រឿងស្រីកណ្តុរល្អោចគឺកណ្តុរបំផ្លាញ
កាលពីដើម
មានបុរសម្នាក់មានប្រពន្ធ ។ បុរសនោះតែងទៅកាប់ចម្ការរាល់ថ្ងៃ
លុះកាប់ចំការទៅដល់ដើមជ្រៃនោះមានស្តេចកណ្កុរនៅដោយមានសេក្តីភិតភ័យ
ក៏ទៅអង្វរបុរសដែលកាប់ចម្ការនោះថា៖ សុំឲ្យបរសនោះទុកតែដើមជ្រៃមួយនេះខ្ញុំនឹងឲ្យរង្វាន់ក្នុងមួយថ្ងៃពាំមាសមួយដុំ
។ បុរសនោះក៏ព្រមទុកដើមជ្រៃឲ្យ ។ ស្តេចកណ្តុរបានយកមាសមកប្រគល់ឲ្យបុរសនោះតែរាល់ថ្ងៃ
។ បុរសបានមាសហើយកទៅប្រគល់ឲ្យ ប្រពន្ធតែរាល់ថ្ងៃ ។ ប្រពន្ធសួរថា៖ អ្នកបានមាសមកពីណា?
។ ប្តីថា៖ នាងកុំចង់ដឹងអីចេះតែទុកទៅ ។ ប្រពន្ធថា៖ បើអ្នកមិនប្រាប់ខ្ញុំខ្ញុំនឹងទៅប្តឹងអ្នករាជការចៅទៃ
ឬ នឹងទៅទូលស្តេចថា៖ អ្នកលួចព្រះរាជទ្រព្យ ។ បុរសនោះលឺប្រពន្ធថាដូច្នោះក៏ភ័យ
ហើយបានថ្លែងទៅប្រាប់ប្រពន្ធតាមដំនើរដែលបានមាសពីស្តេចកណ្តុរសនោះ ។
នាងប្រពន្ធបានលឺដូច្នោះហើយ ក៏ប្រាប់ទៅប្តីវិញថា៖ អ្នកនេះហៅពេញជាឆោតចាញ់ប្រាជ្ញាសត្វ
បើអ្នកកាប់ដើមជ្រៃនោះនឹងបានច្រើន ព្រោះស្តេចកណ្តុរសវាយកមាសតែពីដើមជ្រៃនោះ ។ បុរសនោះបានលឺសំដីរប្រពន្ធហើយក៏ជឿ
លុះព្រឹកឡើងទៅកាប់ដើមជ្រៃនោះរលំទៅ ហើយក៏ពុំមើលពុំឃើញមានមាសអ្វីបន្តិចសោះ ។
ស្តេចកណ្តុរសនោះក៏រត់ចោលដើមជ្រៃនោះទៅ ។ វេលាយប់ស្តេចកណ្តុរស
បាននាំគ្នាទៅលួចយកមាសពីផ្ទះបុរសនោះទអស់មកវិញ ។
No comments:
Post a Comment