Friday, June 8, 2012

រឿងនិទាន


រឿងចៅតប់ប្រមល់
កាលពីព្រេងនាយមានបុរសពីរនាក់បានធ្វើការកុសលជាមូយគ្នា។​​ លុះបុរសទាំងពីររំលាយក្ខន្ធទៅ​បុរសម្នាក់បានកើតជាព្រះឥន្រ្ទបុរសម្នាក់កើតទៅជាបុរសកំសត់មានប្រពន្ធក្រលំបាកណាស់រកស៊ីនេសាទដាក់លបយកត្រីជាអម្រស់អម្រចិញ្ចឹមជីវិត។​ គ្រាមួយ ព្រះឥន្រ្ទ​បាកបើកទិព្វចក្ខុទតមកឃើញបុរសនោះវេនទាលំបាកដូច្នោះ មានេសចក្តីអាសូរករុណាវេលាយប់ព្រះឥន្រ្ទយកមាស ៣ ដុំ ទៅដាក់ក្នុងលបបុរសនោះ។ លុះព្រឹកឡើងបុរសនោះទៅលើកលបមើលឃើញមាស មិនស្គាល់ជាមាស សំគាល់ថា ជាថ្មក៏ចោលទៅក្នុងទឹកហើយដាក់លបទៅក្នុងទឹកវិញ ។ បុរសបានមកមើលលបទៀតគំរប់ ៣ ដង ។ ព្រះឥន្រ្ទយកមាសដាក់ក្នុងលបនោះដូចមុនទៀតបុរសឃើញដូច្នោះនឹកខឹងក៏ចងមាសទាំង ៣ ដុំ នោះពុនយកទោធ្វើជាថ្មជើងក្រានដាំបាយ ។ ប្រពន្ធបុរសមិនស្គាល់មាស ក៏យកដុំមាសនោះទៅធ្វើថ្មជើងក្រានតាមបង្គាប់ប្តី ។ក្រោយនោះមានព្រះរាជាបម្រើមកទារពន្ធព្រះរាជធានី មើលទៅឃើញដុំមាសដែលបុរសនោះធើ្វជាថ្មជើងក្រាន ក៏ឲ្យបុរសនោះយកមាស ៣ ដុំ បង់ពន្ធដែលបុរសនោះជំពាក់រាជការ ។ បុរសនោះនឹកអរណាស់ ដោយខ្លួនទ័លក្រហើយព្រះរាជបំរើយកដុំថ្មជើងក្រានដូច្នោះ ក៏ព្រមតាមបានប្រគល់ថ្មចើងក្រានទាំង ៣ ដុំនោះទៅឲ្យព្រះរាជបំរើភ្លាម ។ លុះព្រះរាជបំរើបានដុំមាសនោះព្រះរាជបំរើទូលតាមដំនើរ ។ ស្តេចទ្រង់ជ្រាប់ថាបានមាសពីបុរសដូច្នោះទ្រង់ឲ្យហៅបុរសនោះៗ ទៅដល់ទ្រង់សាកសួរទៀត ។ បុរសក្រាបទូលថា មាសរបស់ខ្លួន ៣ ដុំបានជូនមកព្រះរាជបំរើហើយ ។ ស្តេចឲ្យទារមាស ២ ដុំពីព្រះរាជបំរើនោះហើយទ្រង់បង្គាប់ឲ្យបុរសនោះរកមាសមកថ្វាយព្រះអង្គថែមទៀត ។ បុរសនោះក្រប់ទូលថាៈ រកមាសទៀតពុំយកបុបានទេ ។ ស្តេចទ្រង់ឲ្យយកបុរសនោះទៅឃុំ ។ ព្រឹកឡើងនាយតំរួតដែលជាអ្នករក្សានេះ ប្រើរធ្វើការដោយជេរស្ដីបុរសនោះ ។ លុះជ្រាប់ដល់ស្តេចៗ ទ្រង់ឲ្យហៅបុរសនោះមកសួរពីហេតុធ្វើរការឲ្យទាស់ចិត្តនាយតម្រួត ។ បុរសនោះក្រាប់ទូលថា៖ទូលព្រះបង្គំមានសេចក្តីតប់ប្រមល់នៅក្នុងខ្លួនខ្លាំងណាស់ ។ ស្តេចក៏មានព្រះបន្ទូលថា៖បើដូច្នោះងត្រូវរកសត្វតប់ប្រមល់នោះមកឲ្យអញ បើរកពុំបានទេអញងឹងឲ្យពិឃាតងក្នុងគ្រានេះ ។ បុរសឭដូច្នោះក៏ភិតភ័យឡិតថា៖ មុខជាស្លាប់ហើយក្នុងគ្រានេះមិនដឺងជាទៅរកសត្វតប់ប្រមល់ណាទេ ។ តែមិនហ៊ានប្រកែកដោយខ្លាចអំណាចស្តេចក៏ក្រាប់បង្គំលាស្តេចដើរចេញទៅដោយបំណងថានឹងដើរឲ្យស្លាប់ក្នុងព្រៃ លុះដើរចូលព្រៃឆ្ងាយទៅព្រះឥន្រ្ទបើកព្រះនេត្រទិព្វមក ឃើញបុរសនោះមានសេចក្តីវេទមាលំបាកដូច្នោះ ក៏និមិត្តជាអាស្រម ១ នៅខាងមុខទី ដែលបុរសនោះដើរទៅហើយព្រះឥន្រ្ទកាលាខ្លួនធ្វើជាព្រះមហាឥសី ។ បុរសនោះមើលទៅឃើញអាស្រមដូច្នោះ ក៏មានចិត្តត្រេកអរដើរចូលទៅថ្វាយបង្គំឥសីក្នុងអាស្រមនោះ ។ ឥសីសួរបុរសនោះថា៖ ចៅមានហេតុអ្វី? ។ បុរសនោះទូលឥសីតាមដំនើរដែលស្តេច ឲ្យរកសត្តតប់ប្រមល់យកទៅថ្វាយនោះ ។ ឥសីថា៖​ ចៅកុំព្រួយរួចឥសីបានយកបំពង់ពក ១ មកសែកមន្តវិជ្ជាសិល្បសាស្រ្តកើតជាខ្លាសឹង្ហដំរីពស់រមាសសុទ្ធតែជាសត្វសាហាវទាំងអស់ហើយឥសីសែកជប់បំង្រួញសត្វទាំងអស់នោះច្រកក្នុងបំពង់ពកហើយប្រគល់ទៅឲ្យបុរសនោះរួចផ្តាំថា៖ ឲ្យយកទៅថ្វាយស្តេច ប៉ុន្តែមុននឹងបើកឆ្នុកនោះឲ្យស្តេចប្រមូលប្រះរាជវង្សានុវង្សមកជួបជុំហើយបិទទ្វារវាំងឲ្យជិតសឹមបើកឆ្នុកមើល ព្រោះសត្វនោះរត់រហ័សណាស់ ។លុះបុរសនោះទទួលបណ្តាំឥសីស្រេចហើយ ក៏នាំយកសត្វនោះទៅថ្វាយស្តេចក្រាបទូលថា៖ ទូលព្រះបង្គំរកសត្វតប់ប្រមល់បានហើយ នៅក្នុងបំពង់ពកនេះ ហើយទូលតាមដំនើរដែលឥសីបានផ្តាំមក ។ ស្តេចឥ្យប្រមូលរាជវង្សានុវង្សជួបជុំហើយទ្រង់ចាត់ការបិតទ្វារកំពែងវាំងស្រេច ទ្រង់ឲ្យអាមាត្របើកឆ្នុកបំពង់ពកនោះ ។ ខ្លាដំរីសឹង្ហរមាសពស់ក៏ចេញពីក្នុងបំពង់មកខាំស្តេចនឹងព្រះរាជវង្សានុវង្សនោះដល់នូវមរណភាពអស់ទៅ ។ ក្រោយនោះពួកអ្នកនគរបានឃើញបុរសនោះមានឬទ្ធានុភាពដូច្នោះ ក៏រៀបអភិសេកបុរសនោះអញ្ចឹញឡើងសោយរាជសម្បត្តិ ជាព្រះមហាក្សត្រក្នុងនគរនោះទៅ ។សត្វទាំងឡាយក៏លាស្តេចបុសរនោះចូលទៅនៅព្រៃផ្តាំថា៖ បើស្តេចមានភ័យ ឬ មានការអ្វីគ្រាន់តែមកដល់នឹងមកជួយយកអាសារជាដរាប​ ។

No comments:

Post a Comment